សេចក្តីទុក្ខសោកដែលកើតមានក្នុងឱកាសបុណ្យណូអែល និងថ្ងៃពិសេសផ្សេងៗ

ការជំនះនឹងរឿងបាត់បង់មនុស្សជាទីស្រលាញ់គឺមិនមែនរឿងមួយដែលងាយស្រួលឡើយ ទោះបីជាស្ថិតក្នុងកាលៈទេសៈណា ឬ ពេលណាមួយក្នុងមួយឆ្នាំ។ ប៉ុន្តែថ្ងៃខួបកំណើត បុណ្យណូអែល។ល។ដែលថ្ងៃពិសេសអាចធ្វើឲ្យលោកអ្នកមានអារម្មណ៍បាត់បង់ និងកាន់ទុក្ខកាន់តែខ្លាំង។

ថ្ងៃបុណ្យ និងថ្ងៃពិសេសដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ទោះបីនេះជាឱកាសល្អសម្រាប់ការជួបជុំក៏ដោយ ប៉ុន្តែវាក៏បានលិចឡើងនូវការចងចាំជាច្រើនដែលបានចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ត។

ប្រសិនបើសាច់ញាតិទើបតែលាចាកលោកកាលពីពេលថ្មីៗ ថ្ងៃបុណ្យទាំងនេះអាចនឹងបណ្តាលឲ្យពិបាកចិត្ត និងបង្កភាពទុក្ខសោក។ ត្រឹមតែស្តាប់លឺការពាណិជ្ជកម្មផ្សព្វផ្សាយអំពីវិស្សាមកាល នៅពេលដើរទិញទំនិញតាមហាង ឬ ជជែកគ្នាលេងជាមួយអ្នកជិតខាង គឺអាចរំលឹកអំពីការបាត់បង់របស់លោកអ្នក។

ថ្ងៃខួបមរណៈភាពជាទូទៅគឺជាថ្ងៃដែលអាចបង្កឲ្យមានភាពទុក្ខសោកមួយក្នុងចំណោមថ្ងៃពិសេស ជាពិសេសនៅប៉ុន្មានដំបូងដែលទើបលាចាកលោក។ ប៉ុន្តែវាអាចជាអ្វីៗដែលងាយៗ ដូចជាការផ្លាស់ប្តូររដូវកាល ត្រឹមតែធំភ្លិន ឃើញពណ៍ និងទិដ្ឋភាព សុទ្ធតែអាចធ្វើឲ្យអ្នកនឹកឃើញដល់មនុស្សជាទីស្រលាញ់របស់អ្នកដែរ។ នៅមានបុណ្យឈប់សម្រាកសំខាន់ៗ ដូចជាបុណ្យរំព្ញកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ(easter) ថ្ងៃខួបអនុស្សាវរីយនៃសម្ព័ន្ធកងទ័ពអូស្ត្រាលី និងនូវែលសេឡង់(ANZAC Day) ថ្ងៃខួបអនុស្សាវរីយរំលឹកដល់កងទ័ពអូស្ត្រាលីដែលបានលះបង់ជីវិតក្នុងសង្គ្រាម ព្រមទាំងថ្ងៃខួបកំណើត ថ្ងៃខួបអនុស្សាវរីយ និងរឿងដែលគួរឲ្យចងចាំងផ្សេងៗ។

ត្រូវត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យនិងថ្ងៃពិសេសដ៏លំបាកនេះ ត្រូវគិតស្មានទុក ហើយរៀបចំខ្លួនឲ្យរួចរាល់សម្រាប់ថ្ងៃពិសេសទាំងនេះ។ អ្វីដែលសំខាន់គឺត្រូវរកមនុស្សដែលសមស្របដែលដឹងអំពីចំណុចដែលអាចបណ្តាលឲ្យអ្នកទុក្ខសោក ហើយធានាថាគឺជាមនុស្សដែលលោកអ្នកអាចបើកចំហបេះដូងនិយាយជាមួយបាន។ គ្មានអ្វីដែលអាចធ្វើឲ្យអារម្មណ៍ធូរស្បើយនៅពេលមានមនុស្សម្នាក់អាចចែករំលែក និងរំលឹកការចងចាំ ព្រមទាំងអាចយំជាមួយគ្នាបាន។ ពេលខ្លះពុំចាំបាច់និយាយអ្វីទាំងអស់។ ប្រហែលជាការឱបដែលស្ងប់ស្ងាត់គឺប្រសើរជាងអ្វីទាំងអស់។

នៅពេលដោះស្រាយភាពទុក្ខសោក ទីនេះមានមតិយោបល់មួយចំនួន លោកអ្នកអាចធ្វើអ្វីខ្លះដើម្បីឲ្យខ្លួនបានធូរស្បើយបន្តិច។់


 

 

គួរធ្វើតែរឿងដែលខ្លួនមានអារម្មណ៍ថាត្រឹមត្រូវប៉ុណ្ណោះ។

លោកអ្នកត្រូវសម្រេចចិត្តថា តើត្រូវដោះស្រាយសកម្មភាព ប្រពៃណី ឬ កម្មវិធីបែបណា។ មិនត្រូវគិតថាខ្លួនមានកាតព្វកិច្ចចូលរួមធ្វើរឿងរ៉ាណាមួយដែលមានអារម្មណ៍ថាមិនអាចធ្វើទៅរួចនោះទេ។ សេចក្តីទុក្ខសោកត្រូវការពេលវេលាដើម្បីជំនះ។
 

ទទួលយកអារម្មណ៍របស់អ្នក

មនុស្សម្នាក់ៗសុទ្ធតែត្រូវឆ្លងកាត់ផ្លូវរបស់ខ្លួនឯងក្នុងស្ថានភាពទុក្ខសោក និងកាន់ទុក្ខ។ អ្នកខ្លះអាចនឹងព្យាយាមជៀសវាងនូវអារម្មណ៍ទុក្ខសោក អ្នកខ្លះអាចអង្គុយយំ។

អ្នកខ្លះអាចនឹងមានអារម្មណ៍ពិបាកចិត្តដោយសារតែពុំបានឈប់សម្រាកវិស្សាមកាល អ្នកខ្លះក៏អាចមានវិប្បដិសេរីដោយសារតែខ្លួនមានអារម្មណ៍រីករាយ។

ទោះបីជាអ្នកមានអារម្មណ៍បែបណាក៏ដោយ សូមទទួលយកវា។ ហើយត្រូវទទួលយកគ្រប់រសជាតិផ្អែមល្វីងជូតចត់ ដែលត្រូវឆ្លងកាត់ហើយមិនអាចជៀសផុតបាន លោកអ្នកប្រហែលជាអាចមានអារម្មណ៍ស្ងត់ស្ងាត់ តែមួយនាទីក្រោយមកបែបជាមានអារម្មណ៍ទុក្ខសោកយ៉ាងខ្លាំង។
 

តេទូរសព្ទទៅក្រុមគ្រួសារ និងមិត្តភ័ក្ត

ប្រាប់អំពីអារម្មណ៍របស់អ្នកទៅមនុស្សជាទីស្រលាញ់ឲ្យបានដឹង។ ប្រាប់ដោយស្មោះត្រង់ថាអ្នកចង់ធ្វើអ្វីខ្លះក្នុងឆ្នាំនេះ ប្រសិនបើអ្នកចង់ជជែកពីមនុស្សដែលបានលាចាកលោក សូមជជែកចុះ។

នាំមិត្តភ័ក្តចូលរួមកម្មវិធី ដើម្បីទទួលបានការគាំទ្រ ហើយត្រូវរៀបចំផែនការរត់គេច សម្រាប់ការពារករណីដែលអ្នកត្រូវចាកចេញឲ្យបានរហ័ស។

អានសៀវភៅពាក់ព័ន្ធនឹងការឈប់សម្រាកវិស្សាមកាលក្រោយពេលបាត់បង់ ហើយស្វែងរយកក្រុមអ្នកគាំទ្រនិងការគាំទ្រជំនាញ។
 

ការចាប់ផ្តើមប្រពៃណីថ្មី

ការចាប់ផ្តើមប្រពៃណីថ្មីជាមួយនឹងមិត្តភ័ក្ត និងក្រុមគ្រួសារ អាចជួយដល់លោកអ្នកឆ្លងផុតពីភាពទុក្ខសោក ធ្វើឲ្យចាប់អារម្មណ៍លើអ្វីៗដែលមានភាពវិជ្ជមាន មិនមែននឹកឃើញតែការចងចាំដ៏ឈឺចាប់សារជាថ្មី។
 

ការចាប់អារម្មណ៍ទៅលើកូន

វិស្សាមកាលជាច្រើនសុទ្ធតែផ្តោតការយកចិត្តទុកដាក់លើកុមារ ជាទូទៅនេះអាចជួយដល់ការចាប់អារម្មណ៍ដល់តម្រូវការរបស់ពួកគេ។ ក្រោយដឹងខ្លួនថា ការជ្រើសរើសរបស់លោកអ្នកសម្រាប់វិស្សាមកាលប្រហែលជាអាចប៉ះពាល់កូនៗក្នុងគ្រួសាររបស់លោកអ្នក។

ប្រសិនបើលោកអ្នកដកខ្លួនចេញ ពួកគេអាចមិនយល់ហេតុអ្វីបានជាអ្នកមិនចង់ចូលរួមកម្មវិធីជប់លៀងរបស់ក្រុមគ្រួសារ។

ប្រហែលជាការចូលរួមរបស់លោកអ្នកក្នុងកម្មវិធីលក្ខណៈគ្រួសារ ឬ ពិធីជប់លៀងគឺមានសារសំខាន់សម្រាប់ក្មេងៗ ហើយក៏បានឈានដល់កម្រិតមួយដែលលើកលែងទោសឲ្យខ្លួនឯង។
 

ការផ្តល់កាដូ

វាគឺអស្ចារ្យណាស់ នៅពេលកំពុងទុក្ខសោក ពេលខ្លះភាពលួមលោមធំបំផុតគឺជាការផ្តល់ឲ្យអ្នកដទៃ។ ការជូនកាដូអាចជួយដល់អ្នកយ៉ាងខ្លាំងក្នុងការជំនះនឹងភាពទុក្ខសោក ដោយសារតែវាអាចធ្វើឲ្យអ្នកមានអារម្មណ៍បានដោះបន្ទុក។

នៅពេលលោកអ្នកផ្តល់នូវអ្វីដែលពួកគាត់ចង់បាន ឬ កាដូដែលចង់បានជូនដល់បុគ្គលណាមួយ ភាពរីករាយរបស់ពួកគាត់នឹងអាចផ្ទេរមកលើខ្លួនរបស់អ្នកដោយមិនដឹកខ្លួន ជួយដល់យើងអាចអបអរសាទរពិធីបុណ្យជាមួយគ្នា។

ថ្វីបើក្រោយពេលសាច់ញាតិចែកឋានហើយ ពិបាកនឹងពិចារណាក្នុងការទិញនិងជូនកាដូណាស់ ប៉ុន្តែវាមានប្រសិទ្ធិភាពអាចជួយបំបែកការចាប់អារម្មណ៍របស់លោកអ្នក មិនឲ្យប្រមូលផ្តុំតែអារម្មណ៍អវិជ្ជមាន។
 

ទទួលស្គាល់ថាមនុស្សម្នាក់នោះបានលាចាកលោកហើយ

នៅពេលយើងទុក្ខសោកដោយសារតែបាត់បង់មនុស្សដ៏ជិតស្និទ្ធម្នាក់ វាអាចជួយបានក្នុងការចូលរួមពិធីបុណ្យដែលពាក់ព័ន្ធមួយដើម្បីរំលឹកដល់នាង/គាត់។ ឧទាហរណ៍៖ ការអុជបំភ្លឺទៀនដើម្បីពួកគេ ជជែកអំពីពួកគេ ទិញសម្ភារៈក្មេងលេង ឬ សៀវភៅដើម្បីបរិច្ចាគដោយប្រើឈ្មោះរបស់ពួកគេ ដាំដើមឈើមួយដើម ឬ ដាក់វត្ថុរបស់ពួកគេក្នុងចំណោមគ្រឿងលំអដើមណូអែលរបស់លោកអ្នក។
 

ស្វែងរកការគាំទ្រ

ពិភាក្សាជាមួយនឹងអ្នកជំនាញ មនុស្សដែលអាចស្តាប់នូវការនិយាយរបស់លោកអ្នកគឺជាវិធីដ៏ល្អក្នុងជំនះនូវអារម្មណ៍។ អាចប្រើប្រាស់នូវធនធានជាច្រើនដែលផ្តល់ការគាំទ្រក្នុងការដោះស្រាយភាពទុក្ខសោកដែលផ្តល់សេវាកម្ម២៤ម៉ោងក្នុងរយៈពេល៧ថ្ងៃពេញសប្តាហ៍។

ប្រសិនបើលោកអ្នកមានសំណួរណាមួយ សូមទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំគ្រប់ពេលវេលា។