ថ្ងៃដែលត្រូវចងចាំ

ពិធីបុណ្យ និងកម្មវិធីអបអរសាទរដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ទោះបីនេះជាឱកាសល្អសម្រាប់ការជួបជុំក៏ដោយ ប៉ុន្តែវាក៏បានលិចឡើងនូវការចងចាំជាច្រើនដែលបានចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ត។

ប្រសិនបើសាច់ញាតិទើបតែលាចាកលោកកាលពីពេលថ្មីៗ ថ្ងៃបុណ្យទាំងនេះអាចនឹងបណ្តាលឲ្យពិបាកចិត្ត និងបង្កភាពទុក្ខសោក។ ត្រឹមតែស្តាប់លឺការពាណិជ្ជកម្មផ្សព្វផ្សាយអំពីវិស្សាមកាល នៅពេលដើរទិញទំនិញតាមហាង ឬ ជជែកគ្នាលេងជាមួយអ្នកជិតខាង គឺអាចរំលឹកអំពីការបាត់បង់របស់លោកអ្នក។

ថ្ងៃខួបមរណៈភាពជាទូទៅគឺជាថ្ងៃដែលអាចបង្កឲ្យមានភាពទុក្ខសោកមួយក្នុងចំណោមថ្ងៃពិសេស ជាពិសេសនៅប៉ុន្មានដំបូងដែលទើបលាចាកលោក។ ប៉ុន្តែវាអាចជាអ្វីៗដែលងាយៗ ដូចជាការផ្លាស់ប្តូររដូវកាល ត្រឹមតែធំភ្លិន ឃើញពណ៍ និងទិដ្ឋភាព សុទ្ធតែអាចធ្វើឲ្យអ្នកនឹកឃើញដល់មនុស្សជាទីស្រលាញ់របស់អ្នកដែរ។ នៅមានបុណ្យឈប់សម្រាកសំខាន់ៗ ដូចជាបុណ្យរំព្ញកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ(easter) ថ្ងៃខួបអនុស្សាវរីយនៃសម្ព័ន្ធកងទ័ពអូស្ត្រាលី និងនូវែលសេឡង់(ANZAC Day) ទិវាយុទ្ធសន្តិភាព ព្រមទាំងថ្ងៃខួបកំណើត ថ្ងៃខួបអនុស្សាវរីយ និងរឿងដែលគួរឲ្យចងចាំងផ្សេងៗ។
 

ថ្ងៃខួបអនុស្សាវរីយនៃសម្ព័ន្ធកងទ័ពអូស្ត្រាលីនិងនូវែលសេឡង់(ANZAC Day) និង ថ្ងៃខួបអនុស្សាវរីយរំលឹកដល់កងទ័ពអូស្ត្រាលីដែលបានលះបង់ជីវិតក្នុងសង្គ្រាម(Remembrance Day)

នៅអូស្ត្រាលីមានកាលបរិច្ឆេទសំខាន់ចំនួនពីរដែលតែងតែបង្កឲ្យមានភាពទុក្ខសោក គឺថ្ងៃខួបអនុស្សាវរីយនៃសម្ព័ន្ធកងទ័ពអូស្ត្រាលីនិងនូវែលសេឡង់(ANZAC Day) និង ថ្ងៃខួបអនុស្សាវរីយរំលឹកដល់កងទ័ពអូស្ត្រាលីដែលបានលះបង់ជីវិតក្នុងសង្គ្រាម(Remembrance Day)។ អូស្ត្រាលីបានឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ បន្សល់ទុកស្នាមរបួសដែលអាចជាស្បះស្បើយ តែមិនអាចលុបបំបាត់ស្នាមនោះជារៀងរហូត។

ថ្ងៃខួបអនុស្សាវរីយនៃសម្ព័ន្ធកងទ័ពអូស្ត្រាលីនិងនូវែលសេឡង់គឺជាថ្ងៃបុណ្យជាតិសំខាន់បំផុតរបស់អូស្ត្រាលីដែលប្រារព្ធធ្វើនៅថ្ងៃទី២៥ ខែមេសា ។ ANZACតំណាងឲ្យកងកម្លាំងកងទ័ពជើងគោករបស់អូស្ត្រាលី និងនូវែលសេឡង់ដែលជាទាហានប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ ពួកគេបានចុះពីនាវាឡើងគោកនៅឯឧបទ្វីប Gallipoli ក្នុង ប្រទេសទួរគីនៅព្រឹកថ្ងៃទី25 ខែមេសា ឆ្នាំ១៩១៥។ ថ្ងៃមួយនេះត្រូវចាត់ទុកជាថ្ងៃខួបអនុស្សាវរីយសម្រាប់រំលឹកដល់កងកម្លាំងកងទ័ពអូស្ត្រាលី និងនូវែលសេឡង់ដែលបានស្លាប់និងរបួសយ៉ាងធ្ងន់ធ្ងរក្នុងប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ ហើយបានក្លាយជាទិវារំលឹកដល់ជនជាតិអូស្ត្រាលី និងនូវែលសេឡង់ដែលបម្រើដល់ប្រទេសយើង។

ថ្ងៃខួបអនុស្សាវរីយរំលឹកដល់កងទ័ពអូស្ត្រាលីដែលបានលះបង់ជីវិតក្នុងសង្គ្រាម(Remembrance Day)ប្រារព្ធនៅថ្ងៃទី១១ ខែវិច្ឆិកា។ នៅវេលាម៉ោង១១នៃថ្ងៃទី១១នៃខែទី១១ រក្សាភាពស្ងៀមស្ងាត់រយៈពេលមួយនាទី ដើម្បីរំលឹកនិងគោរពដល់កងទ័ពទាំងឡាយដែលបានលះបង់អាយុជីវិតក្នុងសង្គ្រាមដើម្បីការពារប្រទេសជាតិយើង។ សូរសម្លេងកាំក្លើងធំក្នុងសង្គ្រាមប្រយុទ្ធពីទិសខាងលិចដែលបន្តអស់រយៈពេលជាង៤ឆ្នាំបានស្ងប់ស្ងាត់នៅព្រឹកម៉ោង១១ ខែវិច្ឆិកា ឆ្នាំ១៩១៨។

ថ្ងៃខួបអនុស្សាវរីយនៃសម្ព័ន្ធកងទ័ពអូស្ត្រាលីនិងនូវែលសេឡង់(ANZAC Day) និង ថ្ងៃខួបអនុស្សាវរីយរំលឹកដល់កងទ័ពអូស្ត្រាលីដែលបានលះបង់ជីវិតក្នុងសង្គ្រាម(Remembrance Day)បាននាំមកនូវការចងចាំដល់មនុស្សជាច្រើនក្នុងសហគមន៍យើង វាមានភាពចាំបាច់ណាស់ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់របស់យើងក្នុងថ្ងៃទិវាទាំងនេះ។
 

ជំនះនឹងថ្ងៃពិសេសទាំងនេះ

ត្រូវត្រៀមលក្ខណៈសម្រាប់ថ្ងៃទិវាដ៏លំបាកទាំងនេះ ត្រូវគិតស្មានទុកជាមុន ហើយរៀបចំខ្លួនឲ្យរួចរាល់សម្រាប់ថ្ងៃពិសេសទាំងនេះ។ អ្វីដែលសំខាន់គឺត្រូវរកមនុស្សដែលសមស្របដែលដឹងអំពីចំណុចដែលអាចបណ្តាលឲ្យអ្នកទុក្ខសោក ហើយធានាថាគឺជាមនុស្សដែលលោកអ្នកអាចបើកចំហបេះដូងនិយាយជាមួយបាន។ គ្មានអ្វីដែលអាចធ្វើឲ្យអារម្មណ៍ធូរស្បើយនៅពេលមានមនុស្សម្នាក់អាចចែករំលែក និងរំលឹកការចងចាំ ព្រមទាំងអាចយំជាមួយគ្នាបាន។ ពេលខ្លះពុំចាំបាច់និយាយអ្វីទាំងអស់។ ប្រហែលជាការឱបដែលស្ងប់ស្ងាត់គឺប្រសើរជាងអ្វីទាំងអស់។

ដើម្បីជួយអ្នកក្នុងអំឡុងថ្ងៃបុណ្យ ថ្ងៃពិសេសដ៏លំបាកទាំងនេះ លោកអ្នកគួរតែសាកល្បង៖

  • ចាប់ផ្តើមនូវប្រពៃណីថ្មី - ចាប់ផ្តើមប្រពៃណីថ្មីជាមួយនឹងមិត្តភ័ក្ត និងក្រុមគ្រួសារ អាចជួយដល់លោកអ្នកឆ្លងផុតពីភាពទុក្ខសោក ធ្វើឲ្យចាប់អារម្មណ៍លើអ្វីៗដែលមានភាពវិជ្ជមាន មិនមែននឹកឃើញតែការចងចាំដ៏ឈឺចាប់សារជាថ្មី។
  • តាមរយៈការទទួលយក - ឆ្នាំដំបូងដែលគ្មានមនុស្សជាទីស្រលាញ់នៅជាមួយអាចនឹងពិបាកខ្លាំងណាស់ ដល់ឆ្នាំបន្ទាប់ៗប្រហែលអាចនៅតែពិបាកដដែល។ អ្នកអាចដោះបន្ទុកខ្លួនឯងហើយឆ្លងកាត់ពេលវេលាដ៏ល្អនេះតាមរយៈការទទួលយកវា នោះអ្វីៗនឹងខុសប្លែកសម្រាប់លោកអ្នក ថ្ងៃមួយនេះអាចមិនត្រឹមតែជាវេលាសប្បាយក្នុងមួយឆ្នាំប៉ុណ្ណោះទេ។
  • ស្វែងរកការគាំទ្រ-ពិភាក្សាជាមួយនឹងអ្នកជំនាញ មនុស្សដែលអាចស្តាប់នូវការនិយាយរបស់លោកអ្នកគឺជាវិធីដ៏ល្អក្នុងជំនះនូវអារម្មណ៍។ អាចប្រើប្រាស់នូវធនធានជាច្រើនដែលផ្តល់ការគាំទ្រក្នុងការដោះស្រាយភាពទុក្ខសោកដែលផ្តល់សេវាកម្ម២៤ម៉ោងក្នុងរយៈពេល៧ថ្ងៃពេញសប្តាហ៍។


លោកអ្នកក៏អាចគាំទ្រសមាជិកក្នុងគ្រួសារ ឬ មិត្តភ័ក្តក្នុងឱកាសពិធីបុណ្យ និងថ្ងៃពិសេសទាំងនេះ តាមរយៈវិធីខាងក្រោម៖

  • ការទំនាក់ទំនងជាមួយសង្គមអាចនឹងពិបាកខ្លាំង - អ្នកដែលកំពុងទុក្ខសោកអាចពិបាកខ្លាំងក្នុងការទំនាក់ទំនងជាមួយសង្គមក្នុងឱកាសពិធីបុណ្យទាំងនេះ។ អញ្ជើញពួកគាត់មកជួបជុំគ្នា ប៉ុន្តែត្រូវយល់ផងដែរថា ពួកគាត់អាចពិបាកក្នុងការចូលរួម។ សូមចងចាំថា វាគឺមិនងាយស្រួលទេក្នុងការជំនះជាមួយការបាត់បង់នេះ ដូច្នេះកុំសង្ឃឹមថាពួកគាត់មិនអី ប្រសិនបើនេះមិនមែនជាឆ្នាំដំបូងដែលពួកគាត់គ្មានមនុស្សជាទីស្រលាញ់នៅជាមួយ។
  • អរគុណដល់មនុស្សដែលស្រលាញ់ពួកគាត់ - សរសេរកាតមួយដោយស្មោះអស់ពីចិត្ត ឬ បរិច្ចាគប្រាក់ជំនួសឲ្យមនុស្សជាទីស្រលាញ់។ ទទួលស្គាល់ថាយើងបានបាត់បង់មនុស្សជាទីស្រលាញ់ អាចជួយធ្វើឲ្យពួកគាត់នៅក្បែរយើង។
  • សាកសួរតើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយពួកគាត់ឆ្លងកាត់ពិធីបុណ្យ វិស្សាមកាលទាំងនេះ- វាអាចនឹងពិបាកខ្លាំង ហើយអាចនឹងត្រូវបដិសោធន៍សម្រាប់ការសន្ទនាប្រកបដោយស្មោះអស់ចិត្តជាមួយនឹងសមាជិកក្នុងគ្រួសារ ឬ មិត្តភ័ក្តដែលកំពុងស្ថិតក្នុងដំណាក់កាលទុក្ខសោក។ ប៉ុន្តែនេះអាចជាអ្វីដែលពួកគាត់កំពុងត្រូវការ។ សាកសួរពួកគាត់ក្នុងឱកាសបុណ្យ និងថ្ងៃពិសេសទាំងនេះ តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយដល់ពួកគាត់ ហើយត្រូវគោរពតាមការសម្រេចចិត្តរបស់ពួកគាត់។

 

ព័ត៍មានសេវាគាំទ្រពាក់ព័ន្ធនឹងទុក្ខសោក សូមចុចទីនេះ។