អ្នកជំនាញរៀបចំបុណ្យសពរបស់យើងខ្ញុំបានប្រមូលផ្តុំនូវចំណេះដឹងរបស់ពួកគេ ដើម្បីឆ្លើយតបនឹងសំនួរទូទៅអំពីសេចក្តីទុក្ខសោក។ សូមចុចលើសំនួរ ដើម្បីមើលចម្លើយ។
ពុំមានរយៈពេលកំណត់សម្រាប់សេចក្តីទុក្ខសោកឡើយ ពីព្រោះនេះគឺជាបទពិសោធន៍ដែលត្រូវឆ្លងកាត់ជាលក្ខណៈបុគ្គល។ លោកអ្នកអាចបន្តមានភាពទុក្ខសោកយូរបន្តទៀត
ភាពទុក្ខសោកពុំមានដំណាក់កាល ឬ វដ្ដសម្រាប់វិវត្តន៍ឡើយ។ នេះជារឿងដ៏ស្មុគស្មាញបំផុត និងប្រកបលក្ខណៈបុគ្គល។ វាអាចមានដំណើរត្រឡប់ទៅរកភាពដូចដើមវិញ ឬ ត្រឡប់ទៅរកផ្លូវដដែលដូចដំណាក់កាល ឬ បេសកម្មនៅគ្រាដំបូង។ វាមិនអីទេ។ នេះគ្រាន់តែមានន័យថា លោកអ្នកកំពុងតែឆ្លងកាត់ដោយប្រើវិធីសាស្ត្ររបស់ខ្លួនឯង។
ប្រសិនបើក្រុមគ្រួសារ និងមិត្តភ័ក្តយល់ថាលោកអ្នកពុំអាចទទួលយកបាន និង ដើរចេញពីភាពឈឺចាប់សម្រាប់ការបាត់បង់មនុស្សជាទីស្រលាញ់ ពួកគាត់ប្រហែលអាចមិនយល់ ក៏អាចសន្តាបចិត្ត។
ពេលខ្លះយើងអាចមានអារម្មណ៍ថា ខ្លួនឯងជិតឆ្កួតហើយក្នុងអំឡុងពេលកំពុងទុក្ខសោក។ នេះប្រហែលអាចពាក់ព័ន្ធនឹងការមិនអាចប្រមូលផ្តុំអារម្មណ៍ ច្របូតច្របល់ និងភាពស្ពឹកដែលដូចជាមិនអាចបោះបង់ចោលពីខ្លួនយើង។
ភាពទុក្ខសោកអាចប៉ះពាល់ដល់ផ្លូវកាយ ផ្លូវចិត្ត និងស្មារតីរបស់មនុស្ស។ មនុស្សប្រហែលជាត្រូវធ្វើការផ្លាស់ប្តូររបៀបរស់នៅរបស់ខ្លួន ឧទារហណ៍ដូចជា៖រៀនជំនាញថ្មី នៅពេលពួកគេមានអារម្មណ៍ថាគ្មានកម្លាំងកាយចិត្តទៅធ្វើអ្វីទាំងអស់។
ប្រសិនបើអ្នកយល់ថាខ្លួនឯងជិតឆ្កួតហើយ នោះលោកអ្នកប្រហែលជាគ្មានអីទេ នេះអាចជាផ្នែកប្រក្រតីសម្រាប់ដំណាក់កាលទុក្ខសោករបស់លោកអ្នក។
លោកអ្នកអាចកិច្ចការជាច្រើន ក្នុងនោះរួមមាន៖
ពេលខ្លះប្រហែលជាមានអារម្មណ៍ថាភាពទុក្ខសោកមិនអាចបញ្ចប់ជារៀងរហូត។ ទោះពីជាអារម្មណ៍ទាំងអស់អាចនឹងធ្វើឲ្យមនុស្សភ័យខ្លាច និងធ្វើឲ្យលែងងើបរួច។ ប៉ុន្តែវាគឺជាប្រតិកម្មទូទៅចំពោះការបាត់បង់។ ទទួលយកវាដែលជាផ្នែកមួយនៃដំណើរការទុក្ខសោក ហើយព្យាយាមធ្វើឲ្យខ្លួនឯងយល់ថាការជាសើរស្បើយគឺជាតម្រូវការចាំបាច់។
ភាពទុក្ខសោកក៏ជាបទពិសោធន៍បុគ្គលដែលមានលក្ខណៈពិសេសនិងខ្លាំងក្លា។ លោកអ្នកត្រូវទទួលយកបទពិសោធន៍ទុក្ខសោកបែបណា វាអាស្រ័យលើកត្តាជាច្រើន រួមមានចរិតរបស់អ្នក និងវិធីទប់ទល់របស់អ្នក ការឆ្លងកាត់ក្នុងការរស់នៅរបស់អ្នក ជំនឿរបស់អ្នក ប្រភេទនៃការបាត់បង់ ព្រមទាំងការគាំទ្រពីអ្នកនៅជុំវិញលោកអ្នក។
ដំណើរទុក្ខសោកត្រូវការពេលវេលា ដំណើរការព្យាបាលឲ្យសើរស្បើយក៏ដូចគ្នាដែរ។ ទោះជាសមាជិកក្នុងគ្រួសារតែមួយក៏អាចបង្ហាញនូវភាពឈឺចាប់/ទុក្ខសោកចំពោះការចែកឋានរបស់មនុស្សតែម្នាក់ដោយវិធីសាស្ត្រខុសៗគ្នាដែរ ឬ ចាប់ផ្តើមងើបផុតពីភាពឈឺចាប់/ទុក្ខសោកពីពេលវេលាខុសៗគ្នា។
របៀបផ្សេងក្នុងការមើលសេចក្តីទុក្ខសោកគឺទទួលស្គាល់វាជាការរឹងទទឹងដែលបង្កឡើងដោយសារតែមរណៈភាពរបស់មនុស្សម្នាក់។ ស្របតាមពេលវេលាកន្លងផុតទៅ អ្នកនឹងអាចស្របតាមការរស់នៅ ទស្សនៈ ក្តីសង្ឃឹម ជំនឿនិងការផ្លាស់ប្តូរទាំងនេះក្នុងអនាគត។
អនុញ្ញាតឲ្យខ្លួនឯងបង្ហាញនូវអារម្មណ៍របស់ខ្លួនគឺសំខាន់ខ្លាំងណាស់។ ជាទូតៅ សេចក្តីស្លាប់គឺជាប្រធានបទមួយដែលត្រូវគេជៀសវាង មើលរំលង ឬ មិនព្រមទទួលយក។ ដំបូងឡើយ ការបំបែកខ្លួនចេញពីភាពឈឺចាប់ ឬ មើលរំលងនូវអារម្មណ៍របស់ខ្លួនដូចជាអាចជួយបាន ប៉ុន្តែលោកអ្នកមិនអាចជៀសផុតពីការទុក្ខសោកជារៀងរហូត។ គង់មានថ្ងៃមួយ អារម្មណ៍ដែលត្រូវលាក់បាំងទុកទាំងនេះត្រូវការដោះស្រាយ បើពុំដូច្នេះទេ វាអាចនឹងបង្កឲ្យក្លាយជាជំងឺផ្លូវកាយ ឬ ផ្លូវចិត្ត។
មិនថាមនុស្សពេញវ័យ ឬ ក៏ជាកុមារគឺយើងកម្រនឹងត្រៀមលក្ខណៈចំពោះមរណៈភាពរបស់ឪពុកម្តាយណាស់។ ការបាត់បង់អ្នកម្តាយ ឬ លោកឳពុកគឺជាការពិបាកទទួលយកណាស់ ដោយសារតែអ្នកបានបាត់បង់ផ្នែកមួយនៃអតីត ផ្នែកមួយរបស់ខ្លួនឯង មិត្តភ័ក្ត អ្នកជួយ–មនុស្សម្នាក់ដែលមើលថែរក្សា និងយកចិត្តទុកដាក់នឹងអ្នកក្នុងជីវិតរបស់លោកអ្នក។
នៅពេលទុក្ខសោកដោយសារតែការបាត់បង់ឳពុកម្តាយ សូមចងចាំថា ជាទូទៅអាចឆ្លងកាត់និងមានអារម្មណ៍ខឹង ឈឺចាប់ ឯកា ឬ ភាពមិនមានអ្នកអាចជួយបាន។ល។ ត្រូវចំណាយពេលវេលាសុំានឹងអារម្មណ៍ទាំងនេះ តែមិនមែនព្យាបាយគ្រប់គ្រងវាទេ។ តាមរយៈការទទួលយក លោកអ្នកអាចឲ្យខ្លួនឯងទទួលយកបទពិសោធន៍ពីអារម្មណ៍ទាំងនេះ ដោយពុំចាំបាច់គិតថាខ្លួនត្រូវទទួលអារម្មណ៍ទាំងនេះដោយវិធីខ្លួនឯងដែរឬទេ។ សាកល្បងបន្តការរស់នៅប្រចាំថ្ងៃរបស់អ្នកដូចធម្មតា ព្យាយាមធ្វើម្តងជារៀងរាល់ថ្ងៃ។
ការបាត់បង់ជីវិតរបស់ទារកអាចជាបទពិសោធន៍ពិបាកបំផុតដែលអាចធ្វើឲ្យងើបលែងរួចសម្រាប់មាតាបិតាគ្រប់រូប។ គ្មានអ្វីអាចលុបបំបាត់ភាពឈឺចាប់ ឬ ជំនួសឲ្យទារកក្នុងបេះដូងរបស់អ្នកឡើយ។
ឳពុកម្តាយជាទូទៅអាចបន្សល់ទុកវិប្បដិសេរីយ៉ាងខ្លាំង ពេលខ្លះអាចបង្កឲ្យមានអារម្មណ៍ថាត្រូវទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង ទោះបីជាពួកគេដឹងថាខ្លួនមិនអាចចាត់វិធានការណាមួយដើម្បីទប់ស្តាប់ការស្លាប់បាទទេ។
ទទួលស្គាល់នូវការស្លាប់របស់ទារក––ព្រមទាំងក្តីសង្ឃឹមនិងសុបិន្តរបស់អ្នកចំពោះការបាត់បង់កូន––ជាផ្នែកផ្តុំឡើងយ៉ាងសំខាន់ក្នុងដំណាក់កាលទុក្ខសោក។ ចែករំលែកភាពទុក្ខសោក និងអារម្មណ៍របស់អ្នកទៅកាន់អ្នកដទៃដែលធ្លាប់រងការបាត់បង់ដូចក្នា ជាទូទៅអាចធ្វើឲ្យអ្នកទទួលបានអារម្មណ៍លួមលោម និងឈានដល់ការព្យាបាល។
មរណៈភាពរបស់កូនខុសពីការបាត់បង់ផ្សេងៗដែលលោកអ្នកនឹងឆ្លងកាត់។ វាគឺមានលក្ខណៈបំផ្លាញ កែប្រែការរស់នៅរបស់លោកអ្នកជារៀងរហូត។
មិនថាជាករណីដែលស្មានដឹង ឬ មិនបានរំពឹងទុក ទោះបីជាអាយុ ឬ មូលហេតុណាក៏ដោយ ការស្លាប់របស់កូនគឺជារឿងពិបាកនឹងជឿ មិនយុត្តិធម៍និងឈឺចាប់បំផុត។ នៅពេលកូនម្នាក់បានស្លាប់ ឳពុកម្តាយអាចគិតថាមួយផ្នែករបស់ពួកគេក៏បានស្លាប់ដែរ ចំណុចស្នូលនិងសំខាន់មួយរបស់ពួកគេត្រូវបានគេហែកចេញ។
ការបាត់បង់កូនគឺជាការបាត់បងភាពបរិសុទ្ធចិត្ត គឺជាភាពមរណៈរបស់មនុស្សដែលទន់ខ្សោយបំផុតនិងត្រូវការពឹងផ្អែកបំផុត។ ការស្លាប់របស់កូនមានន័យដូចនឹងការបាត់បង់អនាគត បាត់បង់ក្តីសង្ឃឹម និងក្តីសុបិន្ត បាត់បង់កម្លាំងថ្មី និងអ្វីៗដែលល្អប្រសើរ។
ឳពុកតែងតែមានអារម្មណ៍ទទេក្នុងបេះដូងដោយសារតែការស្លាប់របស់កូន។ មាតាបិតាគឺជាលោកឳពុកនិងអ្នកម្តាយដែលអាណិតស្រលាញ់កូននោះជារៀងរហូត។
សេចក្តីទុក្ខសោកថ្វីបីឈឺចាប់ ប៉ុន្តែជាដំណើរមួយដែលអាចជួយយើងបង្កើតនូវជីវិតរស់នៅថ្មីមួយ។នេះគឺជាដំណើរមួយដែលឆ្កោះទៅកាន់ស្ថានភាពធម្មតាថ្មី ក្តីសង្ឃឹម អត្ថន័យ និងភាពរីករាយអាចបង្កើតនូវកម្លាំងរស់រវើកសារជាថ្មី។ ឳពុកម្តាយត្រូវស្វែងរកវិធីរក្សាទុកនូវការចងចាំរបស់ពួកគាត់ ដើម្បីឲ្យកូនរបស់ពួកគាត់ក្លាយជាផ្នែកមួយដ៏មានតម្លៃក្នុងជីវិតពួកគាត់ជារៀងរហូត។
នៅពេលមិត្តរួមការងារម្នាក់បានទទួលមរណៈភាព អាចបន្សល់ទុកនូវភាពទទេសម្រាប់បុគ្គលម្នាក់និងអាជីព ដូចបច្ចុប្បន្នចឹង មនុស្សភាគច្រើនបានចំណាយពេលវេលាភ្ញាក់របស់ពួកគេនៅទីកន្លែងការងារ ច្រើនជាងពេលវេលានៅក្នុងផ្ទះទៅទៀត។
យើងខ្ញុំបានបង្កើតទំនាក់ទំនងជាមួយគ្នា ទោះបីជាទំនាក់ទំនងនេះត្រឹមតែជាការសួរសុខទុក្ខជារៀងរាល់ព្រឹកនៅពេលដែលអ្នកដើរឆ្លងកាត់តុការិយាល័យរបស់បុគ្គលណាម្នាក់តែប៉ុណ្ណោះ។ ការស្លាប់របស់មិត្តរួមការងារម្នាក់អាចមានន័យដូចបាត់បង់មិត្តភ័ក្តមួយរូប ប៉ុន្តែក៏មានន័យថា យើងបានបាត់បង់មនុស្សដែលយើងពឹងពាក់និងជួយក្នុងការបំពេញការងារដែរ។
អារម្មណ៍ទុក្ខសោករបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ។ បុគ្គលិកដែលទុក្ខសោកអាចមានអារម្មណ៍ថាទុក្ខសោកដោយសារតែការបាត់បង់អាយុជីវិតរបស់មនុស្សម្នាក់ នៅពេលបុគ្គលម្នាក់បញ្ចប់ភាពឈឺចាប់ អាចមានអារម្មណ៍ថាធូរស្បើយក្នុងចិត្ត ឬក៏អាចទទួលបទពិសោធន៍ទុក្ខសោកចំពោះការបាត់បង់របស់ពួកគេនាពេលកន្លងទៅ។ ដើម្បីជួយរំសាយភាពទុក្ខសោក និងដំណើរព្យាបាលឲ្យសើរស្បើយ ត្រូវជួយគាំទ្រគ្នាទៅវិញទៅមក ហើយត្រូវបើកចំហក្នុងការជជែករឿងមិត្តរួមការងារបានចែកឋាន។
អ្នកជិតស្និទ្ធបានលាចាកលោកភ្លាមៗ គឺជាការឆ្លងកាត់ដ៏ឈឺចាប់ និងលំបាកខ្លាំងណាស់។ មរណៈភាពដែលមានលក្ខណៈភ្លាមៗ ដែលនឹងស្មានមិនដល់ ដោយចៃដន្យ ឬ ដោយសារតែគ្រោះថ្នាក់រងរបួស អាចបណ្តាលឲ្យមានប្រតិកម្មទុក្ខសោកយ៉ាងខ្លាំង ដូចជា៖ ការរន្ធត់ សង្ស័យ វិប្បដិសេរី ខឹងសម្បើង ការយំសោក អស់សង្ឃឹម។
ប្រតិកម្មអំពីការទុក្ខសោកក្រោពេលបាត់បង់ភ្លាមៗជាទូទៅអាចខ្លាំងឡើងៗ ដោយសារតែគ្មានឱកាសត្រៀមលក្ខណៈទុកជាមុន ដើម្បីលាគ្នា បញ្ចប់នូវកិច្ចការដែលពុំទាន់បានធ្វើ ឬ ត្រៀមលក្ខណៈទទួលការឈឺចាប់ក្នុងការបាត់បង់មនុស្សជាទីស្រលាញ់។
ដូចនឹងការបាត់បង់ទាំងឡាយ តែការបាត់បង់ភ្លាមៗគឺខុសគ្នាខ្លាំង ហើយអាចនឹងជះឥទ្ធិពលជាច្រើនដល់អ្នកដែលនៅរស់រានមានជីវិតតាមរយៈរូបភាពខុសៗគ្នា។ មិនអាចប្រៀបធៀបមនុស្សម្នាក់ជាមួយនឹងការបាត់បង់ទេ។ ការបាត់បង់ធំបំផុតគឺអ្នកទទួលរងភាពទុក្ខសោកកំពុងតែរងការបាត់បង់។ រាល់ពេលដែលបាត់បង់សុទ្ធតែអាចបង្កនូវស្ថានភាពពិសេស។ អនុញ្ញាតឲ្យសមាជិកគ្រប់រូបក្នុងគ្រួសារសំដែងនូវភាពទុក្ខសោករបស់ពួកគេក្នុងពេលវេលារនិងតាមរយៈរូបភាពដែលជាលក្ខណៈបុគ្គលគឺសំខាន់ណាស់។
ភាពទុក្ខសោកបន្ទាប់ពីកើតមានករណីអត្តឃាតស្រដៀវនឹងសេចក្តីទុក្ខសោកដែលបង្កឡើងដោយករណីស្លាប់ប្រភេទផ្សេងទៀតដែរ។ ទោះបីជាយ៉ាណាដ៏ដោយ ដោយសារតែការកើតហេតុភ្លាមៗ និងដែលធ្វើអោយស្លុត ករណីអត្តឃាតបានបង្កឲ្យកើតមានបញ្ហាទុក្ខសោកដែលមានលក្ខណៈស្មុគស្មាញជាច្រើន។
ការបាត់បង់ដែលបង្កឡើងដោយសារតែការធ្វើអត្តឃាតប្រហែលជាការបាត់បង់មួយដែលពិបាកនឹងទទួលយកបំផុត។ វាអាចនឹងបន្សល់ទុកនូវសំណួរដែលគ្មានចម្លើយដែលអាចជាបន្ទុកដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្ត នេះគឺឈឺចាប់ខ្លាំងណាស់។ ប្រសិនបើលោកអ្នកមានអារម្មណ៍បែបនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយកើតករណីអត្តឃាត នោះការប្រឹក្សាយោបល់អាចនឹងជួយអ្នកបាន។
មនុស្សជាទូទៅចង់សាកល្បងប្រើវិធីធ្វើអត្តឃាតមកលុបបំបាត់អារម្មណ៍ ឬ ភាពឈឺចាប់លើរូបកាយដែលខ្លួនមិនអាចទ្រាំបាន នេះអាចបង្កឡើងដោយសារកត្តាច្រើនប្រភេទ។ នៅពេលមនុស្សម្នាក់ធ្វើអត្តឃាត ពួកគាត់ជាទូទៅគឺឈឺចាប់ខ្លាំងណាស់ ទើបធ្វើឲ្យពួកគាត់មើលមិនឃើញខ្លួនឯង និងរកជម្រើសផ្សេងទៀត។ ពួកគាត់ក៏តែងតែមានអារម្មណ៍ថា ត្រូវបានគេទុកចោលឲ្យនៅតែឯង ពួកគាត់នឹកមិនឃើញថាតើត្រូវរកនរណាមកជួយ ទាំងនេះត្រឹមតែបន្ថែមនូវភាពឯកា និងដាច់ខ្លួនឆ្ងាយពីគេតែមនុស្សឯង។
ត្រូវចងចាំរឿងសំខាន់បំផុតគឺ ពិចារណាដល់ភាពឈឺចាប់ និងស្ថានភាពគ្មានជំនួយរបស់អ្នកដែលធ្វើអត្តឃាតជាទូទៅគឺមិនបានបង្ហាញឲ្យឃើញច្បាស់ឡើយ ហើយគ្មានបុគ្គលណាម្នាក់ត្រូវទទួលខុសត្រូវចំពោះការធ្វើអត្តឃាតឡើយ។
នៅពេលជួយដោះស្រាយភាពទុក្ខសោករបស់ក្មេងៗ ប្រការសំខាន់បំផុតគឺត្រូវចងចាំរឿងទាំងពីរនេះ៖
ក្មេងៗនឹងទទួលបានចម្លើយដែលពិតបា្រកដនិងស្មោះត្រង់ ជាពិសេសចំពោះសំណួរដែលពិបាកទាំងនោះ។ ពួកគេក៏អាចបើកចំហឥរិយាបថ និងបញ្ចេញនូវអារម្មណ៍ទុក្ខសោករបស់ខ្លួនចំពោះយើងដែរ។
ជាទូទៅការថ្នាក់ថ្នម ការឱប និងពេលវេលានៅជាមួយគ្នាប្រកបដោយភាពស្ងប់ស្ងាត់អាចធ្វើឲ្យក្មេងដែលភ័យខ្លាច ឬ មានអារម្មណ៍ថាមិនប្រាកដដោយសារការផ្លាស់ប្តូរក្នុងគ្រួសារ អាចមានអារម្មណ៍ពេញចិត្តបាន។
មនុស្សពេញវ័យមិនត្រូវលាក់បាំងទឹកភ្នែករបស់ខ្លួនចំពោះមុខក្មេងៗមិនថាក្មេងនោះមានអាយុប៉ុន្មានឆ្នាំក៏ដោយ__ត្រូវឲ្យពួកគេដឹងពីការទុក្ខសោករបស់លោកអ្នក ពួកគេមិនចាំបាច់ខ្មាសអៀន ឬ ភ័យខ្លាចក្នុងការបញ្ចេញទឹកភ្នែករបស់ខ្លួនឯងទេ។ ប្រសិនបើក្មេងៗគ្មានគំរូដ៏ល្អក្នុងអំឡុងពេលទុក្ខសោក ពួកគេអាចនឹងរៀននូវវិធីសាស្ត្រដោះស្រាយបញ្ហាទុក្ខសោកដែលគ្មានប្រយោជន៍ ឧទាហរណ៍ដូចជាការលាក់បាំងអារម្មណ៍ពិតរបស់ខ្លួន ឬ ជឿជាក់ថាពួកគេអាចទទួលរកភាពឈឺចាប់ ភាពច្រឡំ បញ្ហា កំហឹង ឬ ភាពភ័យខ្លាចដោយស្ងាត់ៗ។
នៅពេលអ្នកស្គាល់មនុស្សម្នាក់ដែលកំពុងទុក្ខសោក ជាទូទៅគឺពិបាកណាស់ មិនដឹងថាខ្លួនឯងត្រូវនិយាយអ្វី។ យើងមុខជាជៀសវាងនូវប្រធានបទ និងមនុស្សដែលរងការប៉ះពាល់ដោយករណីស្លាប់។
វិធីសាស្ត្រល្អបំផុតគឺឲ្យមនុស្សម្នាក់នោះយំចេញមក ហើយបង្ហាញនូវអារម្មណ៍របស់ពួកគេ។ ជជែកអំពីអ្នកដែលបានស្លាប់ ឬ ស្តាប់នូវស្ថានភាពរបស់អ្នកស្លាប់។
ការនិយាយពាក្យមួយចំនួន ដូចជា ខ្ញុំសូមទោសដែលបានលឺដំណឹងនេះគឺងាយស្រួលណាស់ ប៉ុន្តែវាមានអត្ថន័យសំខាន់ចំពោះអ្នកដែលកំពុងទុក្ខសោក។ ជាទូទៅ ពួកគាត់គ្រាន់តែចង់បានមនុស្សម្នាក់ដែលអាចស្តាប់ពួកគាត់និយាយ មនុស្សម្នាក់ដែលពួកគាត់អាចចែករំលែកនូវអារម្មណ៍និងការចងចាំរបស់ពួកគាត់ប៉ុណ្ណោះ។
យល់ល្អកុំនិយាយពាក្យក្លាហ៊ាន ឬ រឹងមាំ___នេះអាចនឹងលើកទឹកចិត្តឲ្យអ្នកកំពុកទុក្ខសោកគាបសង្កត់នូវអារម្មណ៍របស់ខ្លូន ត្រូវជៀសវាងក្នុងនិយាយថា៖ ខ្ញុំយល់ពីអារម្មណ៍របស់អ្នក___យើងពុំអាចដឹងពីអារម្មណ៍ខាងក្នុងចិត្តរបស់អ្នកដទៃជារៀងរហូត ឬ ស្វែងយល់ទាំងស្រុងនូវរឿងរ៉ាវមួយផ្នែករបស់អ្នកដទៃដែលកំពុងទុក្ខសោកឡើយ។
អ្វីដែលលោកអ្នកអាចធ្វើសម្រាប់មិត្តភ័ក្តរបស់អ្នកបានគឺនៅជាមួយពួកគេ ក៏ដើម្បីពួកគេដែរ។ ផ្តល់ការជួយដែលលក្ខណៈជាក់ស្តែង ឧទាហរណ៍ដូចជាជួយទិញឥវ៉ាន់ ឬ ធ្វើម្ហូប។ មិនត្រឹមតែធ្វើបែបនេះក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយកើតហេតុទេ គឺត្រូវបន្តធ្វើក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ ពោលគឺនៅពេលដែលពួកគាត់រងការប៉ះពាល់ពិតប្រាកដពីករណីស្លាប់។
វាមានសារៈសំខាន់ក្នុងការដឹងថាលោកអ្នកនឹងមិនឆ្លងកាត់ប្រវិត្តទាំងនេះដោយម្នាក់ឯងឡើយ។ ស្វែងរកជំនួយ ការស្វែងរកការជួយពីអ្នកជំនាញ វាមិនមែនជាសញ្ញានៃភាពទន់ខ្សោយ ឬ បរាជ័យឡើយ វាត្រឹមតែការគាំទ្រដែលលោកអ្នកកំពុងស្វែងរកតែប៉ុណ្ណោះ។ មនុស្សភាគច្រើនរកឃើញថា បន្ទាប់ពីបានជជែករឿងរ៉ាវដែលពួកគេកំពុងឆ្លងកាត់ជាមួយបុគ្គលណាម្នាក់ ពួកគេមានអារម្មណ៍ធូរស្បើយច្រើន។ សេវាគាំទ្រនិងដោះស្រាយភាពទុក្ខសោកក៏អាចផ្តល់នូវជំនួយ ជួយដល់អ្នកក្នុងការរៀងចំយុទ្ធសាស្ត្រ ប្រើវិធីសាស្ត្រពោសពេញដោយទឹកចិត្តស្រលាញ់និងយកចិត្តទុកដាក់ ដើម្បីជំនះនឹងភាពទុក្ខសោក។
អ្នកណែនាំក៏អាចផ្តល់នូវការលើកទឹកចិត្ត ការគាំទ្រនិងមតិយោបល់។ ពួកគាត់មិនប្រាប់លោកអ្នកថាត្រូវធ្វើបែបណា ឬ លោកអ្នកត្រូវមានអារម្មណ៍បែបណាទេ ប៉ុន្តែពួកគាត់អាចនឹងលើកឡើងនូវទស្សនៈនិងយុទ្ធសាស្ត្រមួយចំនួនមកជួយអ្នកជំនះនឹងភាពទុក្ខសោក។
យើងខ្ញុំអាចណែនាំនូវជម្រើសធនធានគាំទ្រនិងដោះស្រាយបញ្ហាទុក្ខសោកបាន។ .
សង្គមទាំងអស់សុទ្ធតែមានទំនៀមទម្លាប់ និងជំនឿរបស់ខ្លួនឯងអំពីសេចក្តីស្លាប់។
ការគោរពប្រពៃណី ក្បួនរិត៍ និងទំនៀមទម្លាប់នៃវប្បធម៍មួយគឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ទោះបីអ្នកមិនបានស្តាល់ច្បាស់ ឬ មិនបានស្វែងយល់អំពីវប្បធម៍ទាំងនេះក៏ដោយ។
សរុបជាសេចក្តីមក ការទុក្ខសោកគឺជាបទពិសោធន៍លក្ខណៈបុគ្គលដ៏ពិសេសមួយ មនុស្សគ្រប់រូបដែលនឹករលឹកដល់អ្នកចែកឋានសុទ្ធតែអាចប្រើវិធីសាស្ត្រសមស្របក្នុងការសំដែងនូវភាពទុក្ខសោករបស់ពួកគេ។
ការចែករំលែកនូវទស្សនៈ និងការចងចាំរបស់អ្នកចំពោះអ្នកបានចែកឋានទៅកាន់អ្នកដែលមានវប្បធម៍ខុសគ្នា អាចបង្ហាញនូវអត្ថន័យរបស់បុគ្គលនោះចំពោះលោកអ្នក ហើយអាចរក្សានូវវិធីទំនាក់ទំនងយ៉ាងល្អ ដើម្បីលោកអ្នកអាចបន្តចែករំលែកការចងចាំរបស់អ្នកក្នុងរយៈពេលប៉ុន្មានឆ្នាំនាថ្ងៃអនាគត។
វិមានរម្លឹកអចិន្ត្រៃយ(permanent memorial)មានសារសំខាន់ណាស់ក្នុងការជំនះភាពទុក្ខសោក។
ឧទាហរណ៍៖ នៅពេលសាច់ញាតិត្រូវបានបញ្ចុះ បន្សល់ទុកនូវទីកន្លែមួយ ដែលអាចឲ្យសាច់ញាតិទៅមើលគ្រប់ពេលវេលា នៅពេលដែលពួកគេចង់ទៅ ហើយពួកគេអាចសំដែងនូវសេចក្តីនឹករលឹករបស់ពួកគេបាន។ វាក៏មានសារសំខាន់ណាស់ដែរនៅអំឡុងពេលណាមួយក្នុងមួយឆ្នាំ ឧទាហរណ៍ដូចជាទិវាបុណ្យម្តាយ ឬ បុណ្យឳពុក បុណ្យណូអែល និងថ្ងៃខួបអនុស្សាវរីយ។
ទីកន្លែងដែលមានវិមានរម្លឹកអចិន្ត្រៃយក៏ជាទីកន្លែងដែលមនុស្សម្នាមានសិទ្ធិបង្ហាញនូវអារម្មណ៍ពិបាកចិត្ត ទុក្ខសោក ឬ ខឹងសម្បើង។ ទីកន្លែងប្រភេទនេះគឺមានសារៈសំខាន់ណាស់ក្នុងជួយបុគ្គលកំពុងទុក្ខសោក។
នៅពេលដែលបុគ្គលណាមួយត្រូវបានបូជា ក្រុមគ្រួសារជាទូទៅជ្រើសរើសយកទីកន្លែងសំខាន់បំផុតចំពោះអ្នកជាទីស្រលាញ់របស់ពួកគេដើម្បីធ្វើការបាចអដ្ឋធាតុ ឧទាហរណ៍ដូចជា៖ សួនច្បារក្នុងផ្ទះ។ ប៉ុន្តែយើងអាចនឹងបាត់បង់ការទំនាក់ទំនងជាមួយទីតាំងទាំងនេះ នៅពេលដែលលំនៅដ្ឋានរបស់គ្រួសារត្រូវបានលក់ ឬ ទីតាំងដីនៃសួនច្បារ ឬ ទីលានវាយកូនហ្គោល។ល។ដែលមានអត្ថប្រយោជន៍ត្រូវបានកែប្រែគោលបំណងប្រើប្រាស់។
បច្ចុប្បន្ន ក្រុមគ្រួសារជាច្រើនបានជ្រើសរើសការសាងសង់វិមានរម្លឹកអចិន្ត្រៃយសម្រាប់សាច់ញាតិរបស់ខ្លួន ហើយបានយកធាតុមួយចំនួនបាចនៅទីកន្លែងដែលសំខាន់មួយ។ ជាអត្ថប្រយោជន៍គឺងាចផ្តល់នូវទីកន្លែងអចិន្ត្រៃយមួយសម្រាប់ក្រុមគ្រួសារអាចទៅទស្សនា និងគោរពតាមបំណងប្រាថ្នារបស់មនុស្សជាទីស្រលាញ់របស់ពួកគាត់ ដោយធ្វើការបាចអដ្ឋធាតុនៅក្បែរកន្លែងដែលជិតបេះដូងរបស់ពួកគេ។
សូមចុចទីនេះ សម្រាប់ព័ត៍មានពាក់ព័ន្ធនឹងសេវាគាំទ្រភាពទុក្ខសោក។