តើអ្នកអាចជួយអ្វីខ្លះក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង?
ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីមានមនុស្សលាចាកលោក អាចជាដំណាក់កាលដ៏សែនលំបាកមួយ។ ការគាំទ្ររបស់អ្នកទទួលរៀបចំបុណ្យសពដែលមានទឹកចិត្តអាណិតស្រលាញ់ ក្រុមគ្រួសារនិងមិត្តភ័ក្ត មានសារសំខាន់ណាស់ក្នុងការជួយលោកអ្នកឆ្លងផុតគ្រាលំបាកនេះ។
ប្រសិនបើមានមនុស្សមកសួរអ្នកថា តើពួកគេអាចជួយអ្វីបាន ឬក៏អ្នកចង់ផ្តល់ជំនួយ ប៉ុន្តែមិនដឹងថាត្រូវជួយយ៉ាងណា ខាងក្រោមនេះគឺជាយោបល់មួយចំនួន៖
- ទទួលសមាជិកក្រុមគ្រួសារដែលអញ្ជើញមកចូលរួមពិធីបុណ្យសពនៅអាកាសយានដ្ឋាន។
- ផ្តល់នូវបន្ទប់គេងបន្ថែមមួយសម្រាប់ក្រុមគ្រួសារ ឬ មិត្តភ័ក្តដែលមកពីតំបន់ផ្សេង។ មិនមែនគ្រួសារនីមួយៗសុទ្ធតែអាចទទួលភ្ញៀវបន្ថែមទេ ក្រុមគ្រួសារកំពុងទុក្ខសោកអាចត្រូវការលំហសម្រាប់ខ្លួនឯង។
- នាំយកតុ និងកៅអីដែលអាចបត់បានទៅផ្ទះ សម្ភារៈទាំងនេះងាយនឹងរៀបចំដាក់ប្រើប្រាស់តាមតម្រូវការ និងងាយស្រួលក្នុងការប្រមូលទុក ធ្វើឲ្យភ្ញៀវមានផាសុកភាពក្នងការស្នាក់នៅ។
- សាកសួរតើពួកគាត់ចង់ឲ្យអ្នកជួយឆ្លើយតបសារសម្លេង សារជាអក្សរ ឬ សារនានាដែលទទួលបានពីប្រព័ន្ធទំនាក់ទំនងសង្គមជំនួសពួកគាត់ដែរឬទេ។
- ពេលចូលរួមបុណ្យសព យកក្រដាសជូតមុខកញ្ចប់តូចតាមខ្លួន។
- ក្នុងពិធីបុណ្យសព ត្រូវយកឆ័ត្រធំតាមខ្លួន ដើម្បីការពារក្រុមគ្រួសារទទឹកត្រូវភ្លៀង ឬ ហាលថ្ងៃ។
- យកទឹកកក់រក្សាទុកក្នុងធុង ឬ ប្រអប់ ចាក់ទឹកឲ្យពេញបំពង និងរៀបចំភេជ្ជះចំណែកតូចសម្រាប់ផឹក។
- សកម្មក្នុងការនាំអ្នកជួបទុក្ខសោកទៅទីកន្លែងដែលពួកគាត់ចង់ទៅ។ ការទុកសោកហួសកម្រិតអាចប៉ះពាល់ការបើកបរ និងការប្រមូលអារម្មណ៍ឲ្យយកចិត្តទុកដាក់។ ស្ម័គ្រចិត្តអង្គុយចាំនៅសាលធំ ឬ ចំណតរថយន្ត នៅពេលពួកគាត់ជួបពិភាក្សាការងាររៀបចំបុណ្យសពជាមួយនឹងអ្នករៀបចំ ឬ បុគ្គលិកផ្នែកសាសនា ប្រហែលអាចត្រូវការអ្នកនៅកំដរ។
- ជួយបោសសំអាតផ្ទះរបស់ពួកគាត់។ សាកសួរតើអ្នកអាចយកខោអាវទៅផ្ទះបោកលាង ឬ អ៊ុតបានដែរឬទេ។
- ជួយការងារថែសួន។ កាត់ស្មៅ បោសសំអាតគល់ ស្លឹកឈើ។ រៀបចំកន្លែងដាំផ្កាឲ្យស្អាតរៀបរយ។
- នាំយកក្រដាសអនាម័យ ក្រដាសជូតមុខ ចានក្រដាស កន្សែង(ប្រើនៅពេលបរិភោសបាយ)។ អ្នកនឹងត្រូវការសម្ភារៈទាំងនេះនៅពេលមានមនុស្សច្រើនក្នុងផ្ទះ ។
- ស្នើសុំធ្វើជាអ្នកថែទាំ ប្រសិនបើអ្នកត្រូវថែទាំជាមនុស្សម្នាក់ ឬ ច្រើននាក់ដែលបាត់បង់សាច់ញាតិ ប៉ុន្តែមុននឹងទទួលការងារនេះ អ្នកត្រូវប្រាកដថាខ្លួនឯងសម្រេចការងារនេះបាន។
- នាំក្មេងៗទៅសួនច្បារ ឬ ចេញទៅញុំការ៉េម។ ប៉ុន្តែ សូមប្រុងប្រយ័ត្នដែរ ពុំមែនក្មេងទាំងអស់សុទ្ធតែស្ម័គ្រចិត្តចាកចេញឳពុកម្តាយនៅពេលបែបនេះទេ។
- មុនពិធីបុណ្យសព ត្រូវលាងឡានលក្នុងផ្ទះ។
- នាំសត្វឆ្កែចេញទៅដើរខាងក្រៅជាប្រចាំ។
- ស្នើសុំជួយជូនដំណើរ និងដឹកក្រុមគ្រួសារ ឬ សាច់ញាតិមកពីក្រៅដែលចូលរួមបុណ្យសពទៅផ្ទះវិញ។
- ចំអិនអាហារ។ ទុកដាក់អាហារទាំងនេះក្នុងចានដែលត្រៀមសម្រាប់កំដៅឲ្យក្តៅឡើងវិញ ឬ ដាក់ក្នុងប្រអប់ជ័រសម្រាប់ភ្លាសេ្ស។ ហើយមិនរំពឹងទុកថា អាហារទាំងនេះនឹងត្រូវបញ្ចូនត្រឡប់មកទៅ។
- ស្នើសុំជួយយកខោអាវទៅលាងនៅហាងបោកអ៊ុត ហើយត្រូវទៅយកត្រឡប់មកវិញឲ្យទាន់ពេលនៅមុនពិធីបុណ្យសព។
- ស្នើសុំអង្គុយនៅក្បែរ និងជួយមើលថែកូនក្មេងតូចៗក្នុងពិធីបុណ្យសព ដើម្បីឲ្យឳពុកម្តាយក្មេងអាចប្រមូលផ្តុំអារម្មណ៍ក្នុងពិធី។
- រក្សាការទំនាក់ទំនង បទពិសោធន៍បានប្រាប់យើងឲ្យដឹងថា បន្ទាប់ពីពិធីបុណ្យសពបានបញ្ចប់ ចំនួនភ្ញៀវនិងអ្នកមកជួយនឹងកាត់បន្ថយយ៉ាងរហ័ស នេះគឺជាពេលវេលាមួយដែលបង្កើនតម្លៃក្នុងការត្រូវផ្តល់ជំនួយ បន្តការគាំទ្រ និងនៅចាំស្តាប់។
ព័ត៍មានខាងក្រោមនេះ ត្រូវបានដកស្រង់ចេញពីស្នាដៃនិពន្ធរបស់ Doris Zagdanski ដែលមានចំណងជើងថា៖ ពិធីបុណ្យសពបានបញ្ចប់ហើយ-ស្វែងយល់អំពីផលប៉ះពាល់នៃសេចក្តីទុក្ខសោក ដែលបានរក្សាសិទ្ធិនៅឆ្នាំ១៩៩៣។ ដោយទទួលបានការអនុញ្ញាតពីអ្នកនិពន្ធ អាចយកប្រើប្រាស់បាន។
សម្រាប់ព័ត៍មានពាក់ព័ន្ធនឹងសេវាគាំទ្រភាពទុក្ខសោក សូមចុចទីនេះ។