ការរៀបចំពិធីបុណ្យសពផ្ទាល់ខ្លួន
ការបន្ថែមការអារម្មណ៍ផ្ទាល់ខ្លួន អាចធ្វើឲ្យពិធីបុណ្យសពមានភាពពិតប្រាកដជាងមុន។ ក្នុងសាលពិធីបុណ្យសពសាកលចុងវ៉ា អ្នកទទួលរៀបចំបុណ្យសពដែលមានបទពិសោធន៍របស់យើងខិតខំជួយអ្នកឲ្យបង្កើតសេវាកម្មបុណ្យសពដែលប្រៀបដូចជាមនុស្សជាទីស្រឡាញ់របស់អ្នកដូច្នោះដែរគឺមានតែមួយគ្មានពីរ។
មនុស្សជាច្រើនចង់អបអរចំពោះជីវិត ក្តីស្រឡាញ់ ចំណាប់អារម្មណ៍ និងអារម្មណ៍ដល់មនុស្សដែលពួកគេបានស្គាល់ ខណៈដែលអ្នកផ្សេងទៀតទទួលបានការលួងចិត្តក្នុង“ពាក្យលា”តាមរយៈកត្តានៃជំនឿ ឬវប្បធម៌ជាក់លាក់មួយ។ ជម្រើសមួយចំនួននឹងមានឥទ្ធិពលលើទិដ្ឋភាពផ្សេងទៀតនៃពិធីដូចជា តើត្រូវទាមទារឲ្យធ្វើការបញ្ចុះ ឬការបូជាសព និងតើទីបញ្ចុះសពមួយណាដែលត្រូវប្រើ។
ការធ្វើពិធីបុណ្យសពផ្ទាល់ខ្លួនជាមួយនឹងអារម្មណ៍ពិតប្រាកដ អាចមានភាពសាមញ្ញដោយបញ្ចូលនូវគំនិតមួយចំនួនខាងក្រោម ឬបន្ថែមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក ដែលបានបំផុសគំនិតដោយគំនិតទាំងនេះ ឬដោយសៀវភៅនៃគំនិត របស់យើង។ សូម្បីតែពិធីបុណ្យសពដែលធ្វើតាមជំនឿ ឬវប្បធម៌របស់អ្នក អាចមានកត្តាពិសេសមួយចំនួន ដែលនឹងធ្វើឲ្យពិធីកាន់តែពិសេស និងមានភាពចងចាំ។
ពេលវេលា និងទីកន្លែង
- ពិចារណាកាលបរិច្ឆេទសម្រាប់សេវាកម្ម។ ប្រហែលជាពិធីដែលប្រារព្ធក្រោមពន្លឺភ្លើងទៀននាពេលអស្តង្គតដែលមានអមដោយពិធីជប់លៀងស្រាក្រឡុក អាចធ្វើឲ្យយើងរឹតតែនឹកដល់មនុស្សម្នាក់នោះ?
- ជ្រើសរើសកន្លែងដែលឆ្លុះបញ្ចាំងពីជីវិតរបស់មនុស្សម្នាក់នោះ , ក្លឹបវាយកូនហ្គោល សួនច្បារ ឆ្នេរខ្សាច់ ឬទីធ្លាខាងក្រោយផ្ទះ។
បង្កើតប្រធានបទមួយ
- តុបតែងវិហាររបស់យើងជាមួយនឹងពណ៌ដែលចូលចិត្ត និងស្តាយ៍ផ្ទាល់ខ្លួន
- ស្នើសុំភ្ញៀវឲ្យពាក់ពណ៌ជាក់លាក់មួយ មួក ឬក្រវ៉ាត់ក - អ្វីដែលឆ្លុះបញ្ចាំងពីស្តាយ៍របស់មនុស្សនោះ
- បង្កើតក្តាររូបភាពចម្រុះពណ៌ដើម្បីស្វាគមន៍ភ្ញៀវនៅពេលពួកគេមកដល់
- បង្ហាញរឿងរ៉ាវជីវិតតាមរយៈកម្មវិធីថតរូបDVD និងបទបង្ហាញតន្រ្តី
- បង្ហាញការសំដែងដែលជាចំណុចចងចាំផ្ទាល់ខ្លួនមួយ
- តន្រ្តីករលេងភ្លេងផ្សាយបន្តផ្ទាល់ - ប៉ី, ពិណ, ចំរៀង, ក្រុមភ្លេងJazz ឬក្រុមចម្រៀងផ្សេងទៀត
- កម្មវិធីព្រលែងសត្វព្រាប ប៉េងប៉ោង ឬមេអំបៅ
- ជូនវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវដូចជា បន្ទះស៊កសៀវភៅ រូបថត ឬម្ហូបដែលចូលចិត្ត។
ក្តារមឈូសពិសេសមួយ
- តុបតែងមឈូសដោយខ្លួនឯងជាមួយនឹងការបោះពុម្ពដោយដៃ សារពិសេស ហត្ថលេខា ឬគំនូរផ្ទាល់ខ្លួនរបស់អ្នក
- មានមឈូសមួយដែលបានសាងសង់ដោយរបៀបរស់នៅផ្ទាល់ខ្លួន ដែលមានរូបថតផ្ទាល់ខ្លួន រូបភាពបោះពុម្ព ឬទេសភាពដែលជាជម្រើសរបស់អ្នក
សម្រាប់គ្រួសារ
- នាំសត្វចិញ្ចឹមក្នុងគ្រួសាររបស់អ្នកទៅពិធីនេះ
- បើកបរឆ្លងកាត់ផ្ទះគ្រួសារនៅតាមផ្លូវទៅទីបញ្ចុះសព ឬឈាបនដ្ឋាន
- កត់ត្រាវីដេអូ ឬការផ្សាយពិធីសម្រាប់ក្រុមគ្រួសារនៅអន្តររដ្ឋ ឬក្រៅប្រទេស
- រក្សាទុកសក់មួយដុំ
យោធានិងកីឡា
- បង្កើតអ្នកយាមកិត្តិយស
- យោធាកិត្តិយស; ការផ្តល់កម្រងផ្កាRSL ជាមួយនឹងរូបសំណាក និងប៉ុស្តិ៍ចុងក្រោយដែលបានបញ្ចូលក្នុងពិធីនេះ
- ស្នើសុំមិត្តរួមក្រុម ឬសមាជិកក្លឹបឲ្យអញ្ជើញមក ព្រមទាំងស្លៀកពាក់ឯកសណ្ឋានឬពណ៌ក្លឹប
ទាក់ទងអ្នកទទួលរៀបចំបុណ្យសពក្នុងតំបន់របស់អ្នកថ្ងៃនេះ