ជាធម្មតា វាត្រូវការពេលវេលាខ្លះៗរវាងការធ្វើការរៀបចំពិធីបុណ្យសពលើកដំបូង និងពេលវេលានៃសេវាកម្មពិតប្រាកដ។ រយៈពេលនឹងអាស្រ័យលើការណែនាំ និងតម្រូវការវប្បធម៌របស់អ្នក និងកាលៈទេសៈនៃការស្លាប់។ មិនចាំបាច់ប្រញាប់នោះទេ។
បទពិសោធន៍របស់យើងផ្តល់ឲ្យយើងនូវការយល់ដឹងដ៏ល្អអំពីអ្វីដែលគ្រួសាររបស់យើងជួបប្រទះក្នុងអំឡុងពេលនេះ ហើយវាជាគោលបំណងរបស់យើងក្នុងការជួយពួកគេថែរក្សារឿងរ៉ាវទាំងនេះ ចងចាំ និងប្រាថ្នាដល់មនុស្សជាទីស្រឡាញ់របស់ពួកគេអស់រយៈពេលជាច្រើនទៅមុខ។
គឺខុសគ្នាទៅតាមវប្បធម៌សាសនា និងបុគ្គល។ បទពិសោធន៍របស់យើង គឺជាមូលហេតុនៃការបត់បែន និងការយល់ដឹងរាល់សេវាកម្មបុណ្យសពរបស់យើង។ វាជាបេសកកម្មរបស់យើងក្នុងការការពារសមាជិកសហគមន៍របស់យើងទាំងអស់ ដោយជួយពួកគេឲ្យប្រារព្ធពិធីដើម្បីជីវិតរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ តាមលក្ខខណ្ឌរបស់ពួកគេ។
នៅពេលអ្នកបន្ថែមអារម្មណ៍ផ្ទាល់ខ្លួនទៅនឹងពិធីបុណ្យសព អ្នកក្លាយជាអ្នករក្សាមនុស្សជាទីស្រឡាញ់របស់អ្នក និងរឿងរបស់ពួកគេ។ ក្នុងសាលពិធីបុណ្យសពសាកលចុងវ៉ា អ្នកទទួលរៀបចំបុណ្យសពដែលមានបទពិសោធន៍របស់យើងខិតខំជួយអ្នកឲ្យបង្កើតសេវាកម្មបុណ្យសពដែលប្រៀបដូចជាមនុស្សជាទីស្រឡាញ់របស់អ្នកដូច្នោះដែរគឺមានតែមួយគ្មានពីរ។
ទុករយៈពេល 1-2 ម៉ោងសម្រាប់ការប្រជុំលើកដំបូង ដើម្បីចាប់ផ្តើមរៀបចំពិធីបុណ្យសព។ មិនចាំបាច់ធ្វើការសម្រេចចិត្តទាំងអស់នៅក្នុងការប្រជុំនេះទេ ទោះបីជាមានពត៌មានលំអិតមួយចំនួនដែលត្រូវការអោយមានការយល់ព្រមក៏ដោយ។
អ្នកទទួលរៀបចំបុណ្យសពរបស់អ្នកទាក់ទនជាមួយអ្នកផ្គត់ផ្គង់សេវាកម្មទាំងអស់សម្រាប់អ្នក - អ្នកមិនចាំបាច់ទាក់ទងដោយខ្លួនឯងទេ។ នេះរួមបញ្ចូលទាំងការទាក់ទងឈាបនដ្ឋាន ឬទីបញ្ចុះសព និងកក់សម្ភារៈរបស់ពួកគេ។ យើងនឹងផ្តល់ជូនអ្នកនូវច្បាប់ចម្លងនៃការរៀបចំពិធីបុណ្យសព ដូច្នេះអ្នកទាំងពីរដឹងពីអ្វីដែលបានព្រមព្រៀងគ្នា។
ការមានពិធីបុណ្យសព ផ្តល់ជូនយើងនូវឱកាសដើម្បីនិយាយពាក្យលារបស់យើង ដែលមានសារៈសំខាន់សម្រាប់ការប្រឈមនឹងទុក្ខព្រួញ និងការស្វែងរកការគាំទ្រ។ ចាប់តាំងពីពេលចាប់ផ្តើម វប្បធម៌ទាំងអស់បានបង្កើតទំនៀមទម្លាប់ដើម្បីផ្តល់កិត្តិយសដល់សេចក្តីស្លាប់របស់ពួកគេ ពីព្រោះពួកគេបានដឹងថាយើងមានតម្រូវការក្នុងការទទួលស្គាល់នូវអត្ថន័យដែលមនុស្សម្នាក់នោះផ្តល់ចំពោះយើង និងដាក់រាងកាយរបស់ពួកគេឲ្យសម្រាក។
អ្នកគួរតែអនុញ្ញាតឲ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ភ្ញៀវក្រៅទីក្រុងដើម្បីធ្វើដំណើរទៅចូលរួមពិធីនេះ។ ប្រសិនបើការស្លាប់នេះត្រូវបានបញ្ជូនទៅអ្នកធ្វើកោសលវិច័យ វាប្រហែលជាចាំបាច់ចំពោះកត្តាដែលមាននៅក្នុងតម្រូវការរបស់ពួកគេមុនពេលពិធីបុណ្យសពចាប់ផ្តើម។ អ្នកទទួលរៀបចំបុណ្យសពនៃសាលពិធីបុ្យសពសាកលចុងវ៉ា នឹងទាក់ទងជាមួយអ្នកធ្វើកោសលវិច័យ ហើយជូនដំណឹងទៅអ្នកតាមពេលវេលាដែលរំពឹងទុក។
ស្ទើរតែគ្រប់ទីកន្លែង។ ទីកន្លែងទូទៅបំផុត សម្រាប់ការធ្វើសេវាកម្មបុណ្យសព គឺនៅព្រះវិហារ ឬវិហារដ៏ស្រស់ស្អាតរបស់យើង។ ជម្រើសមួយទៀតគឺត្រូវទុកសេវាកម្មទាំងមូលជាសេវាកម្មផ្នូរ។ ពិធីបុណ្យសពអាចត្រូវបានប្រារព្ធធ្វើនៅទីលំនៅគ្រួសារ ឬអាចរៀបចំនៅកន្លែងដែលចូលចិត្ត ដូចជាឆ្នេរខ្សាច់ សួនច្បារ ក្លឹបវាយកូនហ្គោល ឬ RSL ។ ប្រាប់អ្នកទទួលរៀបចំបុណ្យសពរបស់អ្នកអំពីគំនិតរបស់អ្នក ហើយពួកគេនឹងអាចជួយអ្នកឲ្យអ្នករៀបចំអ្វីមួយដែលពិសេស។ អ្នកអាចគិតគូសម្រាប់ការរៀបចំផ្ទាល់ខ្លួនរបស់អ្នកពីសៀវភៅនៃគំនិត ដែលមានរឿងរ៉ាវដែលបានចែករំលែកដោយអ្នកដឹកនាំពិធីបុណ្យសពរបស់យើង អំពីរបៀបដែលគ្រួសារបានផ្តល់កិត្តិយសដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ។
ប្រាកដជាបាន។ អ្នកទទួលរៀបចំបុណ្យសពនៃសាលពិធីបុណ្យសពសាកលចុងវ៉ា លើកទឹកចិត្តឲ្យក្រុមគ្រួសារចូលរួមក្នុងពិធីបុណ្យសព។ ឧទាហរណ៍ បង្កើតអ្នកយាមកិត្តិយស បង្ហាញនូវសារថ្លែងទុក្ខ តុបតែងមឈូស ឬដុតទៀន។ ការចូលរួមក្នុងពិធីបុណ្យសព អនុញ្ញាតឲ្យអ្នកបង្ហាញពីអារម្មណ៍របស់អ្នកកាន់តែមានន័យ ហើយនឹងធ្វើឲ្យពិធីពោរពេញទៅដោយអារម្មណ៍ពិតបន្ថែមទៀត។
យកពេលវេលាចុងក្រោយ ដើម្បីឃើញមនុស្សជាទីស្រឡាញ់របស់អ្នកមុនពេលពិធីបុណ្យសពរបស់ពួកគេ ដើម្បីឆ្លុះបញ្ចាំង និងចំណាយពេលដ៏យូរជាមួយពួកគេ អាចមានប្រយោជន៍ខ្លាំងណាស់ចំពោះការសោកសៅរបស់អ្នក។
ការជ្រើសរើសថាតើត្រូវមើលមុខសពជាលើកចុងក្រោយឬអត់ គឺជាជម្រើសផ្ទាល់ខ្លួន ប៉ុន្តែវាអាចជាពេលវេលាពិសេសជាមួយគ្នា។
មិនមានភាពខុស ឬ ត្រូវសម្រាប់ការសរសេរសារទុក្ខទេ។ វាជាពេលវេលាដែលយើងនាំក្រុមគ្រួសារ និងមិត្តភក្តិជួបជុំគ្នា ដើម្បីនិយាយពាក្យលា វាបង្រៀនយើងនូវសារពិសេសបំផុតមួយគឺ ក្តីស្រឡាញ់ដែលចេញពីបេះដូង។ យើងនឹងបានឆ្លុះបញ្ចាំងពីសារថ្លែងទុក្ខដែលយើងបានលឺ ក្នុងអំឡុងពេលរបស់យើងហើយដាក់វាបញ្ចូលគ្នា ដើម្បីជួយអ្នកឲ្យត្រងត្រាប់នូវសារដ៏ល្អឥតខ្ចោះពីពាក្យលាសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។