ការមានពិធីបុណ្យសព ផ្តល់ជូនយើងនូវឱកាសដើម្បីនិយាយពាក្យលារបស់យើង ដែលមានសារៈសំខាន់សម្រាប់ការប្រឈមនឹងទុក្ខព្រួញ និងការស្វែងរកការគាំទ្រ។ ចាប់តាំងពីពេលចាប់ផ្តើម វប្បធម៌ទាំងអស់បានបង្កើតទំនៀមទម្លាប់ដើម្បីផ្តល់កិត្តិយសដល់សេចក្តីស្លាប់របស់ពួកគេ ពីព្រោះពួកគេបានដឹងថាយើងមានតម្រូវការក្នុងការទទួលស្គាល់នូវអត្ថន័យដែលមនុស្សម្នាក់នោះផ្តល់ចំពោះយើង និងដាក់រាងកាយរបស់ពួកគេឲ្យសម្រាក។
យើងត្រូវការការលាគ្នាមួយចំនួន ដើម្បីជួយយើងឲ្យរឹងមាំ។ នៅពេលដែលនរណាម្នាក់ស្លាប់ ពិធីបុណ្យសពមិនសម្រាប់ពួកគេទេ វារៀបរាប់អំពីពួកគេ។ ពិធីបុណ្យសពគឺសម្រាប់មនុស្សគ្រប់គ្នាដែលបានស្គាល់, ស្រឡាញ់ និងទាក់ទងនឹងមនុស្សនោះ។ នេះគឺជាការពិតដ៏សាមញ្ញមួយ ប៉ុន្តែពេលខ្លះយើងមិនបានគិតដល់នោះទេ។
រូបរាង និងអារម្មណ៍នៃពិធីបុណ្យសពកំពុងផ្លាស់ប្តូរ។ យើងមើលឃើញថា មនុស្សកាន់តែច្រើន ចង់ឲ្យការនិយាយរបស់ពួកគេ បង្ហាញតាមរយៈរបៀបដែលពិធីបុណ្យសពបានប្រារព្ធឡើង។ មិនមានទំហំមួយសមនឹងទាំងអស់ទេ។ យើងកំពុងសិក្សាថា មនុស្សយើងចង់បានឲ្យការជាប់ទាក់ទងកាន់តែច្រើន មានមនុស្សចូលរួមច្រើន មានភាពច្នៃប្រឌិតជាមួយអារម្មណ៍ផ្ទាល់ខ្លួន - ពួកគេចង់ឲ្យពិធីបុណ្យសពមានអត្ថន័យជ្រៅ ដែលពាក់ព័ន្ធ និងសភាពពិតចំពោះជីវិតដែលរស់នៅ។ ពួកគេចង់ឲ្យវាដូចជាការពិត។
សម្រាប់មនុស្សមួយចំនួន ពាក្យថា "ពិធីបុណ្យសព" ស្តាប់ទៅដូចជាឧឡារិក ឬអាប់អួរ។ ប៉ុន្តែ ពួកគេមិនចាំបាច់គិតដូច្នេះទេ។ ពិធីបុណ្យសពអាចមានអារម្មណ៍ធូរស្បើយ ឬផ្លូវការ: កំប្លែង មិនគ្រាន់តែធ្ងន់ធ្ងរទេ: មានពណ៌ស្រស់ឆើតឆាយ មិនអាប់អួរ;ពោរពេញទៅដោយតន្ត្រី មិនមែនគ្រាន់តែពាក្យសំដី ; ប្រារព្ធនៅខាងក្រៅ ឬនៅកន្លែងដែលចូលចិត្ត; ប្រធានបទជុំវិញចំណង់ចំណូលចិត្ត ឬសមិទ្ធិផល; ប្រារព្ធពិធីពេលព្រលប់ឬព្រឹក - អ្វីដែលសំខាន់គឺថា ពិធីបុណ្យសពឆ្លុះបញ្ចាំងពីជីវិតដែលបានរស់នៅ និងរបៀបដែលជីវិតនោះមានសារៈសំខាន់ចំពោះអ្នកដទៃ។ អ្នកមិនចាំបាច់ហៅវាថាជាពិធីបុណ្យសពទេ - ហៅវាថាការជួបជុំ ការដឹងគុណ និងការលាគ្នា។ ពិធីបុណ្យមួយ ពិធីជូនដំណើរមួយ ពិធីជួបជុំគ្នាមួយ ពិធីប្រមូលផ្តុំមួយ - អ្វីក៏ដោយដែលអ្នកចង់បានបំផុត។
ពិធីបុណ្យសពជួយឲ្យភាពសោកសៅរលុបបាត់ ដូច្នេះវាមិនជាប់នៅខាងក្នុងចិត្តយើងរហូតទេ។ អ្នកស្រាវជ្រាវ និងអ្នកចិត្តសាស្រ្តច្រើនតែនិយាយអំពីសារៈសំខាន់នៃពិធីបុណ្យសពក្នុងការប្រឆាំងនឹងផលដំបូងនៃភាពទុក្ខព្រួយដូចជាការរន្ធត់ និងសោកសង្រេង និង គ្មានជំនឿ។
ពិធីបុណ្យសពបញ្ជាក់ពីចំណែកមួយដ៏ចាំបាច់នៃភាពសោកសៅ - ពួកគេពង្រឹងការពិតដែលថាការស្លាប់នេះពិតជាបានកើតឡើងមែន។ យើងត្រូវអនុញ្ញាតឲ្យទុក្ខព្រួយរបស់យើងបង្ហាញចេញមកក្រៅ។ ពិធីបុណ្យសពផ្តល់នូវកន្លែងដែលមានសុវត្ថិភាព និងសមរម្យដើម្បីបង្ហាញ និងចែករំលែកអារម្មណ៍របស់យើងជាមួយអ្នកដទៃ។ យើងមិនគួរមើលស្រាលថាអំពីអត្ថប្រយោជន៍ក្នុងការកំណត់គ្រឹះសម្រាប់ 'ភាពសោកសៅក្នុងផ្លូវល្អ' ឬភាពសោកសៅដែលល្អនោះទេ។
ការពិតគឺថា អ្នកមិនអាចចៀសវាងការសោកសៅ ដោយសារតែអ្នកមិនចង់ជួបប្រទះវា ឬអ្នកមិនចង់អោយអ្នកដទៃឃើញអ្នកពិបាកចិត្តនោះទេ។ ក្នុងនាមជាមនុស្ស យើងត្រូវចេះប្រឈមនឹងសោកសៅ។ ខណៈដែលយើងដឹងគុណចំពោះជីវិតរបស់នរណាម្នាក់ ដែលពិធីបុណ្យសពមិនគ្រាន់តែជាផ្នែកម្ខាងប៉ុណ្ណោះទេ។ អ្នកមិនត្រូវគ្រាន់តែធ្វើពិធីនោះទេ យើងគួរតែត្រូវបង្ហាញការពិតអំពីអារម្មណ៍របស់យើង។ ការលាគ្នាក្នុងប្រភេទណាមួយ គឺពេលវេលារំជួលចិត្ត ដូច្នេះហេតុអ្វីបានជាយើងមិនពិបាកចិត្តនៅពេលដែលយើងនឹងមិនអាចជួបគ្នាម្តងទៀតបាន?
ពិធីបុណ្យសពអាចជួយយើងនិយាយពាក្យថា៖ អរគុណ។ ខ្ញុំស្រលាញ់អ្នក។ ខ្ញុំឯកាដោយគ្មានអ្នក។ ខ្ញុំនឹងចងចាំអ្នកជានិច្ច។ អ្នកមានន័យខ្លាំងណាស់ចំពោះខ្ញុំ។
ពិធីបុណ្យសពត្រូវបានគេមើលឃើញថាជាពេលវេលា និងទីកន្លែងត្រឹមត្រូវសម្រាប់មនុស្សនៅជាមួយគ្នា។ យើងមិនអាចមើលស្រាលបានឡើយថាវាមានសារៈសំខាន់ប៉ុណ្ណាសម្រាប់មនុស្សដែលអាចជួបជុំគ្នានៅពេលនរណាម្នាក់បានស្លាប់ - អាចនិយាយជាមួយគ្នា អាចគាំទ្រគ្នា អាចសំណេះសំណាល និងនិយាយរឿងប្រាប់គ្នា គោរពគ្នា ហើយធ្វើឲ្យអ្នកដឹងថាពួកគេយកចិត្តទុកដាក់ចំពោះអ្នក។
បើគ្មានពិធីបុណ្យសពទេ អ្នកជារឿយៗមិនដឹងថាវាគ្មានបញ្ហាទេក្នុងការទាក់ទងអ្នក ឬលើកយកប្រធានបទនៃអ្វីដែលបានកើតឡើងមកប្រាប់អ្នក។ ពិធីបុណ្យសពត្រូវបានគេមើលឃើញថាជា ពេលវេលា 'ត្រឹមត្រូវ 'ហើយជាកន្លែង 'ត្រឹមត្រូវ 'ដើម្បីចូលទៅជិតអ្នក និងផ្តល់ការគាំទ្រដល់អ្នក។ មិត្តភក្តិរបស់យើងនឹងមករកយើងហើយនិយាយថា៖ ខ្ញុំនៅទីនេះសម្រាប់អ្នក។ មានការគាំទ្របែបនេះ គឺមានសារៈសំខាន់ណាស់ដោយវាដិតជាប់ជាច្រើនសប្តាហ៍និងជាច្រើនខែ បន្ទាប់ពីពិធីបុណ្យសព ដែលភាពពិតនៃការបាត់បង់ពិតជាកើតមាន ហើយយើងត្រូវតែសម្របខ្លួនទៅនឹងជីវិតដែលគ្មានមនុស្សដែលសំខាន់ចំពោះយើងនោះទៀតឡើយ។