លិខិតបញ្ជាក់មរណភាព

លិខិតបញ្ជាក់មរណភាព គឺជាឯកសារមួយដែលផលិតដោយ រដ្ឋាភិបាលរដ្ឋដែលដើរតួជាឯកសារអត្តសញ្ញាណផ្លូវការសម្រាប់នៅពេលដែលមាននរណាម្នាក់ស្លាប់។

លិខិតបញ្ជាក់មរណភាព គឺជាឯកសារសំខាន់មួយដែលអ្នកនឹងត្រូវការសម្រាប់ហេតុផលស្របច្បាប់ និងហិរញ្ញវត្ថុ ដែលជាភស្ដុតាងបញ្ជាក់ពីការស្លាប់នៃមនុស្សជាទីស្រឡាញ់របស់អ្នក។ និយាយជាទូទៅ វាអាចចំណាយពេលច្រើនសប្តាហ៍ គិតចាប់ពីពេលដែលពាក្យស្នើសុំចុះឈ្មោះមរណភាពត្រូវបានបញ្ចប់ ដើម្បីទទួលបានឯកសារចុងក្រោយពី BDM ។

នៅពេលរៀបចំពិធីបុណ្យសព ជាមួយអ្នកទទួលរៀបចំបុណ្យសពនៃសាលពិធីបុណ្យសពចុងវ៉ា អ្នកទទួលរៀបចំបុណ្យសពដែលមានបទពិសោធន៍របស់យើងនឹងយកចិត្តទុកដាក់គ្រប់ទម្រង់ទាំងអស់។

អ្នកទទួលរៀបចំបុណ្យសពរបស់អ្នក នឹងសួរពីអ្នកនូវព័ត៌មានដែលត្រូវការ ហើយនឹងចុះឈ្មោះមរណភាពបន្ទាប់ពីពិធីបុណ្យសពកើតមាន។ នេះគឺជាសំណួរដែលអ្នកនឹងត្រូវបានសួរអំពីអ្នកដែលបានទទួលមរណភាព ដើម្បីបំពេញពាក្យសុំចុះឈ្មោះ។ វាអាចត្រូវការលិខិតបញ្ជក់កំណើត និងអាពាហ៍ពិពាហ៍របស់ពួកគេដែលអ្នកអាចរកបានដើម្បីផ្តល់ឲ្យគេនូវព័ត៌មាននេះ។

  • ឈ្មោះ​ពេញ
  • ថ្ងៃខែ​ឆ្នាំ​កំណើត
  • ទីកន្លែងនៃការស្លាប់ (អាសយដ្ឋានពេញលេញនៃមន្ទីរពេទ្យ ឬលំនៅដ្ឋាន)
  • អាសយដ្ឋាននៃទីលំនៅ
  • មុខរបរក្នុងជីវិតការងារ
  • កន្លែងកំណើត (ទីក្រុង និងប្រទេស)
  • ស្ថានភាពអាពាហ៍
  • ពិពាហ៍ទាំងអស់ (ទីកន្លែងរៀបអាពាហ៍ពិពាហ៍ - ទីក្រុង រដ្ឋ និងប្រទេស ឈ្មោះពេញរបស់ប្តីប្រពន្ធ អាយុ និងកាលបរិច្ឆេទដែលរៀបការ)
  • ឈ្មោះ និងមុខរបររបស់ឪពុកម្តាយ រួមទាំងឈ្មោះដើមរបស់ម្តាយនៅ មុនពេលរៀបការ
  • ឈ្មោះថ្ងៃខែឆ្នាំកំណើត និងអាយុរបស់កូនៗ
  • ទំនាក់ទំនងរបស់អ្នកជាមួយអ្នកទទួលមរណភាព


វាមានសារៈសំខាន់ណាស់ក្នុងការដឹងថាលិខិតបញ្ជាក់មរណភាពគឺមានភាពខុសគ្នាពីលិខិតបញ្ជាក់ពីបុព្វហេតុនៃការស្លាប់ ដែលត្រូវបានផ្តល់ដោយមន្ទីរពេទ្យ ឬវេជ្ជបណ្ឌិត។ លិខិតបញ្ជាក់ពីបុព្វហេតុនៃការស្លាប់មិនអាចត្រូវបានប្រើជំនួសលិខិតបញ្ជាក់មរណភាពទេ។

ទាក់ទងអ្នកទទួលរៀបចំបុណ្យសពក្នុងតំបន់របស់អ្នកថ្ងៃនេះ